ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំនឹងសួរអស់លោកមួយសំណួរ ចូរឆ្លើយនឹងខ្ញុំមក នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
ម៉ាកុស 11:30 - ព្រះគម្ពីរខ្មែរសាកល តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស? ចូរឆ្លើយមក!”។ Khmer Christian Bible តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើពិធីជ្រមុជរបស់លោកយ៉ូហាន មកពីស្ថានសួគ៌ ឬមកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំមើល៍»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ចូរឆ្លើយប្រាប់មក អាល់គីតាប សូមឆ្លើយប្រាប់ខ្ញុំមើល៍តើនរណាចាត់ណាពីយ៉ះយ៉ា ឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំនឹងសួរអស់លោកមួយសំណួរ ចូរឆ្លើយនឹងខ្ញុំមក នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
ពួកគេក៏ជជែកគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា តាមពិតអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្តដល់លោកតាមអំពើចិត្ត ដូចដែលមានសរសេរទុកមកអំពីលោកស្រាប់ហើយ”។
ឥឡូវនេះ ខ្ញុំសូមប្រាប់អស់លោកថា ចូរដកខ្លួនចេញពីអ្នកទាំងនេះ ហើយបណ្ដោយពួកគេទៅ ពីព្រោះប្រសិនបើគម្រោង ឬកិច្ចការនេះចេញមកពីមនុស្ស នោះនឹងរលាយសាបសូន្យ។