ពួកគេមកដល់យេរូសាឡិមម្ដងទៀត។ នៅពេលព្រះអង្គកំពុងយាងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំបានមករកព្រះអង្គ
ម៉ាកុស 11:28 - ព្រះគម្ពីរខ្មែរសាកល ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នកឲ្យធ្វើការទាំងនេះ?”។ Khmer Christian Bible ហើយពួកគេសួរព្រះអង្គថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចអ្នកធ្វើការទាំងនេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទូលសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ អាល់គីតាប គេសួរអ៊ីសាថា៖ «តើអ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យអ្នកធ្វើការទាំងនេះ?»។ |
ពួកគេមកដល់យេរូសាឡិមម្ដងទៀត។ នៅពេលព្រះអង្គកំពុងយាងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំបានមករកព្រះអង្គ
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំនឹងសួរអស់លោកមួយសំណួរ ចូរឆ្លើយនឹងខ្ញុំមក នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
“មនុស្សចចេសរឹងរូស ហើយគ្មានការកាត់ស្បែកនៃចិត្ត និងត្រចៀកអើយ! អ្នករាល់គ្នាតែងតែប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច! ដូចដែលដូនតារបស់អ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ជាយ៉ាងនោះដែរ។