ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
ម៉ាកុស 10:8 - ព្រះគម្ពីរខ្មែរសាកល រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ’។ ពួកគេលែងជាពីរនាក់ទៀតហើយ គឺជារូបកាយមួយវិញ។ Khmer Christian Bible អ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ តែជាសាច់តែមួយវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ "។ ដូច្នេះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ អាល់គីតាប ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ |
ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
ឬមួយក៏អ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមជាមួយស្ត្រីពេស្យា នឹងបានជារូបកាយមួយជាមួយស្ត្រីនោះ? ដ្បិតមានចែងថា:“អ្នកទាំងពីរនឹងបានជារូបកាយមួយ”។
ដូច្នេះ ប្ដីត្រូវតែស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់រូបកាយខ្លួនឯងដែរ។ អ្នកដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន គឺស្រឡាញ់ខ្លួនឯង