ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា ប៉ុន្តែតាំងពីដើមដំបូងមក មិនមែនដូច្នោះទេ។
ម៉ាកុស 10:5 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេបានសរសេរបទបញ្ជានេះសម្រាប់អ្នករាល់គ្នា ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នោះព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស បានជាលោកម៉ូសេសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «លោកបានចែងបទបញ្ជាដូច្នេះសម្រាប់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងបទបញ្ជា*ទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ អាល់គីតាប អ៊ីសាប្រាប់ទៅគេថា៖ «ម៉ូសាចែងហ៊ូកុំទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា ប៉ុន្តែតាំងពីដើមដំបូងមក មិនមែនដូច្នោះទេ។
“មនុស្សចចេសរឹងរូស ហើយគ្មានការកាត់ស្បែកនៃចិត្ត និងត្រចៀកអើយ! អ្នករាល់គ្នាតែងតែប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច! ដូចដែលដូនតារបស់អ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ជាយ៉ាងនោះដែរ។