ម៉ាកុស 10:4 - ព្រះគម្ពីរខ្មែរសាកល4 ពួកគេទូលថា៖ “ម៉ូសេបានអនុញ្ញាតឲ្យប្ដីសរសេរលិខិតលែងលះ ហើយលែងប្រពន្ធបាន”។ សូមមើលជំពូកKhmer Christian Bible4 ពួកគេនិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ រួចលែងប្រពន្ធ» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គេទូលថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ ហើយឲ្យលែងនាងបាន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ សូមមើលជំពូកអាល់គីតាប4 គេឆ្លើយតបថា៖ «ណាពីម៉ូសាអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “លិខិតលែងលះរបស់ម្ដាយអ្នករាល់គ្នាដែលយើងបានបណ្ដេញនាងចេញនោះ តើនៅឯណា? តើយើងបានលក់អ្នករាល់គ្នាទៅម្ចាស់បំណុលមួយណា? មើល៍! អ្នករាល់គ្នាត្រូវបានលក់ទៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេ ហើយម្ដាយរបស់អ្នករាល់គ្នាត្រូវបានបណ្ដេញចេញ ក៏ដោយព្រោះការបំពានរបស់អ្នករាល់គ្នាដែរ។