នៅពេលកំពុងយាងតាមមាត់បឹងកាលីឡេ ព្រះយេស៊ូវទតឃើញស៊ីម៉ូន និងអនទ្រេប្អូនប្រុសរបស់ស៊ីម៉ូន កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។
ម៉ាកុស 1:17 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“មកតាមខ្ញុំ! ខ្ញុំនឹងធ្វើឲ្យពួកអ្នកទៅជាអ្នកនេសាទមនុស្ស”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ |
នៅពេលកំពុងយាងតាមមាត់បឹងកាលីឡេ ព្រះយេស៊ូវទតឃើញស៊ីម៉ូន និងអនទ្រេប្អូនប្រុសរបស់ស៊ីម៉ូន កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។
យ៉ាកុប និងយ៉ូហានជាកូនសេបេដេ ដែលជាដៃគូរបស់ស៊ីម៉ូន ក៏ភ្ញាក់ផ្អើលដូចគ្នាដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូនថា៖“កុំខ្លាចឡើយ! ចាប់ពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ”។