ទំនុកតម្កើង 135:10 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានវាយកម្ទេចប្រជាជាតិជាច្រើន ហើយបានសម្លាប់បណ្ដាស្ដេចដ៏ខ្លាំងពូកែផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រហារជាតិសាសន៍ជាច្រើន ហើយសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បានប្រហារសាសន៍ដទៃជាច្រើន ព្រមទាំងសំឡាប់ស្តេចជាច្រើនអង្គ ដែលមានអានុភាពខ្លាំងផង អាល់គីតាប ទ្រង់បានវាយប្រហារប្រជាជាតិជាច្រើន ទ្រង់បានប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែ |