ខណៈដែលខ្ញុំកំពុងរិះគិត នោះមើល៍! មានពពែឈ្មោលមួយក្បាលមកពីទិសខាងលិច ឆ្លងកាត់ផ្ទៃផែនដីទាំងមូលដោយឥតប៉ះដី។ ពពែឈ្មោលនោះមានស្នែងមួយគួរឲ្យចាប់អារម្មណ៍នៅចន្លោះភ្នែកទាំងពីររបស់វា។
ដានីយ៉ែល 8:6 - ព្រះគម្ពីរខ្មែរសាកល វាក៏មករកចៀមឈ្មោលមានស្នែងពីរ ដែលខ្ញុំបានឃើញឈរនៅមាត់ទន្លេ ហើយសម្រុកទៅរកចៀមឈ្មោលដោយសេចក្ដីក្ដៅក្រហាយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពពែនោះចូលសំដៅមករកចៀមឈ្មោលស្នែងពីរ ឈរនៅក្បែរទន្លេ ដែលខ្ញុំបានឃើញពីមុន ហើយវាក៏ស្ទុះទៅលើចៀម ដោយកំហឹងយ៉ាងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសម្រុកទៅរកចៀមយ៉ាងពេញទំហឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាក៏មកដល់ចៀមឈ្មោលមានស្នែង២ ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះ ក៏ស្ទុះទៅលើ ដោយសេចក្ដីឃោរឃៅនៃកំឡាំងវា អាល់គីតាប ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសំរុកទៅរកចៀមយ៉ាងពេញទំហឹង។ |
ខណៈដែលខ្ញុំកំពុងរិះគិត នោះមើល៍! មានពពែឈ្មោលមួយក្បាលមកពីទិសខាងលិច ឆ្លងកាត់ផ្ទៃផែនដីទាំងមូលដោយឥតប៉ះដី។ ពពែឈ្មោលនោះមានស្នែងមួយគួរឲ្យចាប់អារម្មណ៍នៅចន្លោះភ្នែកទាំងពីររបស់វា។
ខ្ញុំបានឃើញវាខិតទៅជិតចៀមឈ្មោល វាមួម៉ៅយ៉ាងខ្លាំងចំពោះចៀមឈ្មោលនោះ ហើយជល់ចៀមឈ្មោលនោះ ក៏បំបាក់ស្នែងទាំងពីររបស់វា នោះចៀមឈ្មោលគ្មានកម្លាំងនៅឈរនៅចំពោះវាឡើយ។ វាបានផ្ដួលចៀមឈ្មោលដល់ដី រួចជាន់ឈ្លី ហើយគ្មានអ្នកណារំដោះចៀមឈ្មោលនោះពីកណ្ដាប់ដៃរបស់វាបានឡើយ។