ស្ដេចក៏ដំឡើងយសស័ក្ដិដានីយ៉ែល ហើយប្រទានអំណោយដ៏វិសេសយ៉ាងច្រើនដល់គាត់ ក៏ឲ្យគាត់គ្រប់គ្រងលើខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតាំងគាត់ជាប្រធានលើអស់ទាំងអ្នកប្រាជ្ញនៃបាប៊ីឡូនផង។
ដានីយ៉ែល 2:6 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាបង្ហាញយល់សប្តិនោះ និងការកាត់ស្រាយ នោះអ្នករាល់គ្នានឹងទទួលអំណោយ និងរង្វាន់ ព្រមទាំងកិត្តិយសដ៏ខ្ពង់ខ្ពស់ពីយើង។ ដូច្នេះ ចូរបង្ហាញយល់សប្តិនោះ និងការកាត់ស្រាយដល់យើងចុះ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាប្រាប់សុបិននោះ ព្រមទាំងកាត់ស្រាយផង អ្នករាល់គ្នានឹងបានអំណោយ និងរង្វាន់ ព្រមទាំងកិត្តិយសយ៉ាងធំពីយើង។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង ហើយកាត់ស្រាយទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យ យើងនឹងឲ្យរង្វាន់ដ៏មានតម្លៃ និងយសស័ក្ដិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់ឲ្យយើងដឹងអំពីសុបិន និងអត្ថន័យរបស់វា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើអ្នករាល់គ្នាប្រាប់សប្តិនោះ ព្រមទាំងកាត់ស្រាយផង នោះអ្នករាល់គ្នានឹងបានអំណោយទាន នឹងរង្វាន់ ហើយកិត្តិយសពីយើងវិញ ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យ យើងនឹងឲ្យរង្វាន់ដ៏មានតម្លៃ និងយសស័ក្ដិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់ឲ្យយើងដឹងអំពីសុបិន និងអត្ថន័យរបស់វា»។ |
ស្ដេចក៏ដំឡើងយសស័ក្ដិដានីយ៉ែល ហើយប្រទានអំណោយដ៏វិសេសយ៉ាងច្រើនដល់គាត់ ក៏ឲ្យគាត់គ្រប់គ្រងលើខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតាំងគាត់ជាប្រធានលើអស់ទាំងអ្នកប្រាជ្ញនៃបាប៊ីឡូនផង។
ពេលនោះ បេលសាសារក៏ចេញបញ្ជា នោះគេស្លៀកពាក់ឲ្យដានីយ៉ែលដោយសម្លៀកបំពាក់ពណ៌ស្វាយ ព្រមទាំងពាក់ខ្សែកមាសនៅនឹងកគាត់ផង រួចប្រកាសអំពីគាត់ថា គាត់ជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនោះ។
ស្ដេចទ្រង់ស្រែកឡើងយ៉ាងខ្លាំងឲ្យនាំពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយមក។ ស្ដេចមានរាជឱង្ការនឹងពួកអ្នកប្រាជ្ញនៃបាប៊ីឡូនថា៖ “អ្នកណាដែលអានសំណេរនេះ ហើយបង្ហាញការកាត់ស្រាយដល់យើង អ្នកនោះនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។