ទ្រង់នឹងលូកព្រះហស្តរបស់ទ្រង់ទាស់នឹងប្រទេសនានា ហើយដែនដីអេហ្ស៊ីបក៏គេចមិនរួចដែរ។
ដានីយ៉ែល 11:43 - ព្រះគម្ពីរខ្មែរសាកល ទ្រង់នឹងគ្រប់គ្រងលើរតនសម្បត្តិជាមាស និងប្រាក់ ព្រមទាំងលើគ្រប់ទាំងរបស់ល្អប្រណិតនៃអេហ្ស៊ីបផង ហើយជនជាតិលីប៊ី និងជនជាតិអេត្យូពីនឹងជាប់តាមជំហានរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចនឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជារាជទ្រព្យ និងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី នឹងចំណុះស្ដេចនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស នឹងប្រាក់ ជាព្រះរាជទ្រព្យ នឹងលើគ្រប់ទាំងរបស់មានដំឡៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី នឹងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា អាល់គីតាប ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។ |
ទ្រង់នឹងលូកព្រះហស្តរបស់ទ្រង់ទាស់នឹងប្រទេសនានា ហើយដែនដីអេហ្ស៊ីបក៏គេចមិនរួចដែរ។
ប៉ុន្តែដំណឹងពីទិសខាងកើត និងទិសខាងជើងនឹងធ្វើឲ្យទ្រង់តក់ស្លុត ហើយទ្រង់នឹងចេញទៅដោយសេចក្ដីក្ដៅក្រហាយដ៏ខ្លាំងក្លា ដើម្បីបំផ្លាញ និងញែកចេញបំផ្លាញមនុស្សជាច្រើន។