រួចសូមលោកពិនិត្យមើលភិនភាគយើងខ្ញុំ និងភិនភាគពួកយុវជនដែលហូបអាហាររបស់ស្ដេច ហើយប្រព្រឹត្តនឹងបាវបម្រើរបស់លោកតាមអ្វីដែលលោកយល់ឃើញចុះ”។
ដានីយ៉ែល 1:14 - ព្រះគម្ពីរខ្មែរសាកល លោកក៏ស្ដាប់តាមពួកគេក្នុងរឿងនេះ ហើយសាកល្បងពួកគេដប់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកក៏ស្តាប់តាមអ្នកទាំងនោះក្នុងរឿងនេះ ហើយល្បងលមើលយុវជនទាំងបួនរូប រយៈពេលដប់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ អាល់គីតាប គាត់ក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។ |
រួចសូមលោកពិនិត្យមើលភិនភាគយើងខ្ញុំ និងភិនភាគពួកយុវជនដែលហូបអាហាររបស់ស្ដេច ហើយប្រព្រឹត្តនឹងបាវបម្រើរបស់លោកតាមអ្វីដែលលោកយល់ឃើញចុះ”។
លុះផុតដប់ថ្ងៃទៅ ភិនភាគពួកគេត្រូវបានឃើញថាប្រសើរជាង ហើយធាត់ជាងអស់ទាំងពួកយុវជនដែលហូបអាហាររបស់ស្ដេចទៅទៀត។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។