ពេលនោះ ដានីយ៉ែលនិយាយនឹងមេការដែលមេមហាតលិកបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា៖
ដានីយ៉ែល 1:12 - ព្រះគម្ពីរខ្មែរសាកល “សូមសាកល្បងបាវបម្រើរបស់លោកដប់ថ្ងៃមើល៍ចុះ! សូមឲ្យយើងខ្ញុំហូបតែបន្លែ ហើយផឹកតែទឹកប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «សូមល្បងលយើងខ្ញុំ ជាអ្នកបម្រើរបស់លោក រយៈពេលដប់ថ្ងៃមើលចុះ! សូមឲ្យតែបន្លែមកយើងខ្ញុំបរិភោគ និងទឹកផឹកប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមល្បងលយើងខ្ញុំ ជាអ្នកបំរើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ អាល់គីតាប «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ |
ពេលនោះ ដានីយ៉ែលនិយាយនឹងមេការដែលមេមហាតលិកបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា៖
រួចសូមលោកពិនិត្យមើលភិនភាគយើងខ្ញុំ និងភិនភាគពួកយុវជនដែលហូបអាហាររបស់ស្ដេច ហើយប្រព្រឹត្តនឹងបាវបម្រើរបស់លោកតាមអ្វីដែលលោកយល់ឃើញចុះ”។
ដូច្នេះ មេការក៏យកអាហាររបស់ពួកគេ និងស្រាទំពាំងបាយជូរជាគ្រឿងផឹករបស់ពួកគេចេញ ហើយឲ្យបន្លែដល់ពួកគេវិញ។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។