ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 4:4 - ព្រះគម្ពីរខ្មែរសាកល

សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​បញ្ជាក់​អាថ៌កំបាំងនោះ​ឲ្យច្បាស់ តាមដែល​ខ្ញុំ​ត្រូវ​និយាយ​។

សូមមើលជំពូក

Khmer Christian Bible

និង​សូម​ឲ្យ​ខ្ញុំ​បង្ហាញ​អាថ៌កំបាំង​នោះ​ តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​សម្ដែង​សេចក្ដី​អាថ៌​កំបាំង​នេះ តាម​ដែល​ខ្ញុំ​ត្រូវនិយាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ទូល‌អង្វរ​ព្រះអង្គ ឲ្យ​ខ្ញុំ​អាច​បក‌ស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សំដែង​ព្រះ‌បន្ទូល តាម​ដែល​គួរ​គប្បី

សូមមើលជំពូក

អាល់គីតាប

សូម​អង្វរ​អុលឡោះ ឲ្យ​ខ្ញុំ​អាច​បក‌ស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

សូមមើលជំពូក



កូឡុស 4:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​អើយ! ឥឡូវនេះ សូម​ទត​មើល​សេចក្ដីគំរាមកំហែង​របស់​ពួកគេ ហើយ​ប្រទាន​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​ផង


ប៉ុន្តែ​ពេត្រុស និង​ពួក​សាវ័ក​តប​ថា​៖ “យើងខ្ញុំ​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ ជាជាង​ស្ដាប់បង្គាប់​មនុស្ស។


ដោយ​មាន​សេចក្ដីសង្ឃឹម​បែបនេះ យើង​ក៏​ប្រព្រឹត្ត​ដោយ​ភាពក្លាហាន​យ៉ាងខ្លាំង


ខ្ញុំ​ជារាជទូត​ដែល​ជាប់​ច្រវាក់​ដោយសារតែ​ដំណឹងល្អនេះ​។ សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​មានភាពក្លាហាន​ក្នុង​ការប្រកាសដំណឹងល្អនេះ តាមដែល​ខ្ញុំ​ត្រូវ​និយាយ​។


ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


ពាក្យសម្ដី​របស់អ្នករាល់គ្នា​ត្រូវ​ប្រកបដោយ​សេចក្ដីសប្បុរស​ជានិច្ច ទាំង​មានជាតិ​អំបិល​ផង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ត្រូវ​ឆ្លើយ​នឹង​ម្នាក់ៗ​យ៉ាងណា​។