រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ
កិច្ចការ 7:41 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ពួកគេបានធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបបដិមាករនោះ ព្រមទាំងអបអរនឹងស្នាដៃរបស់ខ្លួនផង។ Khmer Christian Bible នៅពេលនោះ គេក៏ធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបនោះទាំងនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេក៏ធ្វើរូបកូនគោមួយ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ អាល់គីតាប នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកគូរបានមកឲ្យរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។ |