ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:4 - ព្រះគម្ពីរខ្មែរសាកល

“ដូច្នេះ អ័ប្រាហាំ​បាន​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិខាល់ដេ ទៅ​រស់នៅ​ខារ៉ាន​។ ក្រោយពី​ឪពុក​របស់​លោក​បាន​ស្លាប់​ទៅ ព្រះ​បាន​ឲ្យ​លោក​ដូរលំនៅ ពីទីនោះ​មក​ស្រុក​នេះ​ដែល​អ្នករាល់គ្នា​កំពុង​រស់នៅ​សព្វថ្ងៃ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ គាត់​ក៏​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិ​ខាល់ដេ​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​ លុះ​ក្រោយ​ពេល​ឪពុក​របស់​លោក​អ័ប្រាហាំ​បាន​ស្លាប់​ទៅ​ ព្រះជាម្ចាស់​ក៏​នាំ​គាត់​មក​រស់នៅ​លើ​ទឹកដី​នេះ​ ជា​ទឹកដី​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់‌ដេ ទៅ​នៅ​ស្រុក​ខារ៉ាន។ ក្រោយ​ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះបាន​ឲ្យ​លោក​ចេញ​ពី​ទី​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ

សូមមើលជំពូក

អាល់គីតាប

អ៊ី‌ព្រហ៊ីម​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ហារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​បាន​ស្លាប់​ផុត​ទៅ អុលឡោះ​បាន​នាំ​គាត់​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។

សូមមើលជំពូក



កិច្ចការ 7:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​យេហូវ៉ា​ដែល​នាំ​អ្នក​ចេញមក​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ប្រគល់​ទឹកដី​នេះ​ដល់​អ្នក ឲ្យ​កាន់កាប់​វា”។


តើ​នរណា​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងកើត ជា​អ្នកដែល​ព្រះអង្គ​ហៅ​ដោយ​សេចក្ដីសុចរិត​មក​ទៀប​ព្រះបាទា​របស់ព្រះអង្គ​? ព្រះអង្គ​ទ្រង់​ប្រគល់​ប្រជាជាតិ​ទាំងឡាយ​នៅចំពោះ​អ្នកនោះ ក៏​ឲ្យ​បង្ក្រាប​ស្ដេច​នានា​ផង​។ អ្នកនោះ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ធូលី​ដោយ​ដាវ​របស់ខ្លួន ហើយ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ចំបើង​ដែល​ផាត់បាត់ទៅ​ដោយ​ធ្នូ​របស់ខ្លួន​។


គឺ​អ្នក​ហើយ ដែល​យើង​បាន​យក​ពី​ចុងបំផុត​នៃ​ផែនដី ជាអ្នកដែល​យើង​បាន​ហៅមក​ពី​ទីឆ្ងាយបំផុត ដោយ​និយាយ​នឹង​អ្នក​ថា​៖ “អ្នក​ជា​អ្នកបម្រើ​របស់យើង យើង​បាន​ជ្រើសរើស​អ្នក ហើយ​មិន​បាន​បោះបង់ចោល​អ្នក​ទេ”។