Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:2 - ព្រះគម្ពីរខ្មែរសាកល

2 តើ​នរណា​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងកើត ជា​អ្នកដែល​ព្រះអង្គ​ហៅ​ដោយ​សេចក្ដីសុចរិត​មក​ទៀប​ព្រះបាទា​របស់ព្រះអង្គ​? ព្រះអង្គ​ទ្រង់​ប្រគល់​ប្រជាជាតិ​ទាំងឡាយ​នៅចំពោះ​អ្នកនោះ ក៏​ឲ្យ​បង្ក្រាប​ស្ដេច​នានា​ផង​។ អ្នកនោះ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ធូលី​ដោយ​ដាវ​របស់ខ្លួន ហើយ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ចំបើង​ដែល​ផាត់បាត់ទៅ​ដោយ​ធ្នូ​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ចំបើង ដែល​ត្រូវ​ផាត់​តាម​ខ្យល់ ដោយ​ធ្នូ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិធម៌ ឲ្យ​មក​ពី​ទិស​ខាង​កើត? តើ​នរណា​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា? ដាវ​របស់​លោក​កម្ទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដី ព្រួញ​របស់​លោក​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ ដូច​កម្ទេច​ចំបើង​ប៉ើង​តាម​ខ្យល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ជញ្ជ្រាំង ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ដល់​ធ្នូ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 តើ​នរណា​បាន​ហៅ​មនុស្ស​ម្នាក់​ដែល​ត្រូវ​រក​យុត្តិធម៌ ឲ្យ​មក​ពី​ទិស​ខាង​កើត? តើ​នរណា​ឲ្យ​គាត់​មាន​ជ័យ‌ជំនះ លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា? ដាវ​របស់​គាត់​កំទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដី ព្រួញ​របស់​គាត់​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ ដូច​កំទេច​ចំបើង​ប៉ើង​តាម​ខ្យល់។

សូមមើលជំពូក ចម្លង




អេសាយ 41:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​យក​អាប់រ៉ាម​កូនប្រុស​របស់គាត់ និង​ឡុត​កូនប្រុស​របស់​ហារ៉ាន​ជា​ចៅ​របស់គាត់ ព្រមទាំង​សារ៉ាយ​កូនប្រសាស្រី​របស់គាត់ ដែលជា​ប្រពន្ធ​របស់​អាប់រ៉ាម​កូនប្រុស​គាត់ ហើយ​ចេញដំណើរ​ជាមួយគ្នា​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ទៅ​ដែនដី​កាណាន ប៉ុន្តែ​នៅពេល​មកដល់​ហារ៉ាន ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


ពួកគេ​ត្រូវបាន​ដាំ​សឹងតែមិនទាន់ហើយ ក៏​ត្រូវបាន​សាបព្រោះ​សឹងតែមិនទាន់ហើយ ដើម​របស់ពួកគេ​ចាក់ឫស​ទៅក្នុង​ដី​សឹងតែមិនទាន់ហើយ​ផង ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ នោះ​ពួកគេ​ក្រៀមស្វិត​ទៅ ហើយ​ខ្យល់ព្យុះ​ក៏​យក​ពួកគេ​ទៅ​ដូចជា​ចំបើង​។


យើង​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងជើង ហើយ​អ្នកនោះ​ក៏​មក​។ អ្នកនោះ​ស្រែកហៅ​នាម​របស់យើង​ពី​តំបន់ថ្ងៃរះ ហើយ​ជាន់​ពួក​អ្នកដឹកនាំ​ដូច​ជាន់​ភក់ ក៏​ដូចជា​ជាងស្មូន​ជាន់​ដីឥដ្ឋ​។


អ្នកនោះ​ដេញចាប់​ពួកគេ ក៏​ទៅហួស​ដោយ​សុវត្ថិភាព តាម​ផ្លូវ​ដែល​ជើង​របស់ខ្លួន​មិនដែល​ជាន់​។


“គឺ​យើង​ជា​យេហូវ៉ា បាន​ហៅ​អ្នក​ក្នុង​សេចក្ដីសុចរិត យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក​។ យើង​នឹង​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​ប្រជាជន និង​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា


ព្រះយេហូវ៉ា​មានបន្ទូល​ទៅកាន់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ គឺ​ស៊ីរូស​ជា​អ្នកដែល​ព្រះអង្គ​កាន់​ដៃស្ដាំ​របស់ទ្រង់ ដើម្បី​បង្ក្រាប​ប្រជាជាតិ​នានា​នៅមុខ​ទ្រង់ ហើយ​បន្ធូរ​ខ្សែក្រវាត់​របស់​ពួក​ស្ដេច ដើម្បី​បើក​ទ្វារ​នៅមុខ​ទ្រង់ ហើយ​ទ្វារក្រុង​នឹង​មិន​បិទ​ឡើយ​—— ព្រះអង្គ​មានបន្ទូល​ទៅកាន់​ទ្រង់​ដូច្នេះ​ថា​៖


យើង​បាន​ដាស់​ស៊ីរូស​ឡើង​ដោយ​សេចក្ដីសុចរិត ព្រមទាំង​តម្រង់​គ្រប់ទាំង​ផ្លូវ​របស់គាត់​។ គាត់​នឹង​សង់​ទីក្រុង​របស់យើង​ឡើងវិញ ហើយ​ដោះលែង​ជនជម្លៀស​របស់យើង មិនមែន​ដើម្បី​ប្រាក់ចំណូល​ទេ ក៏​មិនមែន​ដើម្បី​រង្វាន់​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ហើយ​។


យើង​បាន​ហៅ​សត្វហើរចាប់រំពា​មួយ​ឲ្យមក​ពី​ទិសខាងកើត គឺ​ហៅ​មនុស្ស​ម្នាក់​សម្រាប់​ផែនការ​របស់យើង​ឲ្យមក​ពី​ស្រុក​ឆ្ងាយ​។ មែនហើយ យើង​បាន​និយាយ មែនហើយ យើង​នឹង​ធ្វើឲ្យ​ការនេះ​កើតឡើង​; យើង​បាន​គ្រោងទុក មែនហើយ យើង​នឹង​បំពេញ​ការនេះ​ឲ្យសម្រេច​។


យើង គឺ​យើង​ហ្នឹងហើយ បាន​និយាយ មែនហើយ យើង​បាន​ហៅ​គាត់​មក​; យើង​បាន​នាំ​គាត់​មក ហើយ​គាត់​នឹង​ចម្រើនឡើង​ក្នុង​ផ្លូវ​របស់ខ្លួន​។


ម៉ិលគីស្សាដែក​នេះ ជា​ស្ដេច​នៃ​សាឡិម ជា​បូជាចារ្យ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ទ្រង់​បាន​ទទួល​អ័ប្រាហាំ​ដែល​កំពុង​ធ្វើដំណើរ​ត្រឡប់មក​ពី​វាយកម្ទេច​ពួក​ស្ដេច​នានា ហើយ​ឲ្យពរ​លោក


ទូតសួគ៌​ទីប្រាំមួយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ទន្លេ​ដ៏ធំ គឺ​ទន្លេ​អ៊ើប្រាត នោះ​ទឹក​ទន្លេ​ក៏​រីងស្ងួត ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មកពី​ទិសខាងកើត​។


បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ឡើងមក​ពី​ទិសខាងកើត ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូតសួគ៌​ទាំង​បួន​រូប​ដែល​ត្រូវបាន​ប្រទានឲ្យ​ធ្វើទុក្ខ​ផែនដី និង​សមុទ្រ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម