ដូច្នេះ ដោយសារការទាំងនេះជាអ្វីដែលមិនអាចបដិសេធបាន អស់លោកត្រូវតែនៅស្ងៀម ហើយកុំធ្វើអ្វីតក់ក្រហល់ពេកឡើយ។
កិច្ចការ 4:14 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងឃើញបុរសដែលត្រូវបានប្រោសឲ្យជាកំពុងឈរជាមួយអ្នកទាំងពីរផង ពួកគេក៏គ្មានពាក្យតបតសោះ។ Khmer Christian Bible ព្រមទាំងឃើញបុរសដែលបានជានោះកំពុងឈរជាមួយគាត់ទាំងពីរនាក់ទៀត នោះពួកគេគ្មានអ្វីឆ្លើយតបបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដោយឃើញបុរសដែលបានជានោះ ឈរនៅជាមួយអ្នកទាំងពីរ អស់លោកទាំងនោះ គ្មានពាក្យណានឹងឆ្លើយតបបានសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលជានោះឈរនៅជាមួយស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកគ្មានពាក្យណានឹងឆ្លើយតបមកវិញសោះ ដោយឃើញមនុស្សដែលបានជា គាត់ឈរជាមួយនឹងគេ អាល់គីតាប ប៉ុន្ដែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។ |
ដូច្នេះ ដោយសារការទាំងនេះជាអ្វីដែលមិនអាចបដិសេធបាន អស់លោកត្រូវតែនៅស្ងៀម ហើយកុំធ្វើអ្វីតក់ក្រហល់ពេកឡើយ។
នោះចូរឲ្យអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងច្បាស់ថា បុរសនេះបានឈរនៅមុខអស់លោក ទាំងមានសុខភាពល្អ ដោយសារតែព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ដែលអស់លោកបានឆ្កាង គឺព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់!
នៅពេលពួកគេឃើញភាពក្លាហានរបស់ពេត្រុស និងយ៉ូហាន ទាំងយល់ឃើញថាអ្នកទាំងពីរជាមនុស្សសាមញ្ញ និងមិនបានរៀនសូត្រ ពួកគេក៏ភ្ញាក់ផ្អើល ហើយមើលស្គាល់ថាអ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ
ដូច្នេះ បន្ទាប់ពីបញ្ជាអ្នកទាំងពីរឲ្យចេញពីក្រុមប្រឹក្សាទៅខាងក្រៅ ពួកគេក៏ពិគ្រោះគ្នា
ថា៖ “តើយើងត្រូវធ្វើអ្វីនឹងអ្នកទាំងនេះ? ដ្បិតទីសម្គាល់ដ៏ជាក់លាក់បានកើតឡើងដោយអ្នកទាំងនេះមែន ជាការជាក់ច្បាស់ដល់មនុស្សទាំងអស់ដែលរស់នៅយេរូសាឡិម ហើយយើងមិនអាចបដិសេធបានទេ។
បន្ទាប់ពីសម្លុតគំរាមថែមទៀតហើយ ពួកគេក៏ដោះលែងអ្នកទាំងពីរ ដោយសារតែប្រជាជន។ ពួកគេរកមិនឃើញមធ្យោបាយដាក់ទោសអ្នកទាំងពីរទេ ពីព្រោះមនុស្សទាំងអស់កំពុងលើកតម្កើងសិរីរុងរឿងដល់ព្រះ ចំពោះអ្វីដែលបានកើតឡើង។