ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:8 - ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​ធ្វើដំណើរសសៀរ​កោះនោះ​ទាំងពិបាក យើង​ក៏​មកដល់​កន្លែង​មួយ​ដែល​ហៅថា “កំពង់ផែ​ល្អ” ដែល​មាន​ទីក្រុង​ឡាសេ​នៅ​ជិត​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​យ៉ាង​ពិបាក​មក​ យើង​ក៏​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ កំពង់ផែ​លំអ​ នៅ​ជិត​ក្រុង​ឡាសេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​ដោយ​ពិបាក យើង​បានមក​ដល់​កន្លែង​មួយ​ហៅ​ថា ទ្វារ​សមុទ្រ​លម្អ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បន្ត​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត” ដែល​នៅ​ជិត​ក្រុង​ឡាសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

សូមមើលជំពូក

អាល់គីតាប

យើង​បន្ដ​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត”ដែល​នៅ​ជិត​ក្រុង​ឡាសេ។

សូមមើលជំពូក



កិច្ចការ 27:8
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកមាន​នឹង​ពិបាក​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​។


ណាមួយ​កំពង់ផែ​នេះ​មិនស្រួល​សម្រាប់​ការចាំឲ្យផុតរដូវរងា ដូច្នេះ​ពួកគេ​ភាគច្រើន​ចេញយោបល់​ឲ្យ​ចេញសំពៅ​ពីទីនោះ ក្រែងលោ​អាច​ទៅដល់​ហ្វេនីច​បាន ដើម្បី​ចាំឲ្យផុតរដូវរងា​។ ហ្វេនីច​ជា​កំពង់ផែ​មួយ​នៅ​ក្រែត ដែល​បែរមុខ​ទៅ​ទិសខាងត្បូងឆៀងខាងលិច និង​ទិសខាងជើងឆៀងខាងលិច​។


ពេលនោះ ខ្យល់ទិសខាងត្បូង​បក់រំភើយៗ​មក នោះ​ពួកគេ​គិតថា​បាន​សម្រេច​តាម​បំណង​ហើយ ក៏​លើក​យុថ្កា ធ្វើដំណើរសសៀរ​ក្បែរ​ឆ្នេរ​ក្រែត​។