ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:44 - ព្រះគម្ពីរខ្មែរសាកល

រីឯ​អ្នក​ឯទៀត​វិញ ឲ្យ​តោង​លើ​បន្ទះក្ដារ ឬ​តោង​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​។ ដូច្នេះ ទាំងអស់គ្នា​បាន​គេចរួច​ដល់​ដី​គោក​យ៉ាងនេះឯង​៕

សូមមើលជំពូក

Khmer Christian Bible

រីឯ​អ្នក​ផ្សេង​ទៀត​ អ្នក​ខ្លះ​បណ្ដែត​ខ្លួន​លើ​បន្ទះ​ក្ដារ​ អ្នក​ខ្លះ​ទៀត​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​ ដូច្នេះ​ យើង​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុវត្ថិ​ភាព​គ្រប់​គ្នា។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ្នក​ដែល​នៅ​សល់ តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​ទៅតាម​ក្រោយ។ ដូច្នេះ គេ​ទាំង​អស់​គ្នា​ក៏​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក ដោយ​សុខ‌សាន្ត​គ្រប់ៗ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ‌សាន្ត​ត្រាណ។

សូមមើលជំពូក

អាល់គីតាប

រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុខ‌សាន្ដ​គ្រប់ៗ​គ្នា។

សូមមើលជំពូក



កិច្ចការ 27:44
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សូម​ក្រើនរំលឹក​អ្នករាល់គ្នា​ឲ្យ​មានទឹកចិត្តឡើង ពីព្រោះ​គ្មាន​ការបាត់បង់​ជីវិត​ក្នុងចំណោម​អ្នករាល់គ្នា​ទេ មានតែ​សំពៅ​ប៉ុណ្ណោះ​ដែលនឹងបាត់បង់​។


ហើយ​និយាយថា​: ‘កុំ​ខ្លាច​ឡើយ ប៉ូល​អើយ​! អ្នក​ត្រូវតែ​ឈរនៅមុខ​សេសារ ហើយ​មើល៍! ព្រះ​បាន​ប្រទាន​អស់អ្នក​ដែល​រួមដំណើរ​ជាមួយ​អ្នក ដល់​អ្នក​ហើយ’។


ប៉ូល​ប្រាប់​មេទាហានលើមួយរយនាក់ និង​ពួក​ទាហាន​ថា​៖ “ប្រសិនបើ​អ្នកទាំងនេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះ​អស់លោក​មិនអាច​រួចជីវិត​បានឡើយ”។


“ប្រសិនបើ​មនុស្ស​សុចរិត​ទទួល​ការ​សង្គ្រោះ​សឹងតែមិនបាន​ទៅហើយ ចុះទម្រាំ​មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប តើនឹងទៅជាយ៉ាងណា​? ​”។