ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕
កិច្ចការ 27:36 - ព្រះគម្ពីរខ្មែរសាកល នោះទាំងអស់គ្នាក៏មានទឹកចិត្តឡើង ហើយពួកគេបានហូបអាហារដែរ។ Khmer Christian Bible ពួកគេមានចិត្ដរីករាយគ្រប់គ្នា ហើយក៏បរិភោគអាហារដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេទាំងអស់គ្នាក៏មានកម្លាំងចិត្ត ហើយបរិភោគអាហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ អាល់គីតាប ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្ដឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។ |
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕
ប៉ុន្តែឥឡូវនេះ ខ្ញុំសូមក្រើនរំលឹកអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ពីព្រោះគ្មានការបាត់បង់ជីវិតក្នុងចំណោមអ្នករាល់គ្នាទេ មានតែសំពៅប៉ុណ្ណោះដែលនឹងបាត់បង់។
ដូច្នេះ អ្នករាល់គ្នាអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំជឿព្រះថានឹងកើតមានដូច្នោះ ដូចដែលព្រះអង្គមានបន្ទូលនឹងខ្ញុំហើយ។