“រីឯចៅហ្វាយក៏សរសើរអ្នកគ្រប់គ្រងទុច្ចរិតនោះ ដោយសារគាត់បានប្រព្រឹត្តយ៉ាងឆ្លៀវឆ្លាត។ ដ្បិតកូនចៅនៃលោកីយ៍នេះឈ្លាសវៃក្នុងជំនាន់របស់គេ ជាងកូនចៅនៃពន្លឺទៅទៀត។
កិច្ចការ 27:32 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកទាហានក៏កាត់ខ្សែសំប៉ានចោល ឲ្យវាធ្លាក់ទៅបាត់។ Khmer Christian Bible ពេលនោះ ពួកទាហានក៏កាត់ផ្ដាច់ខ្សែចងសំប៉ានចោល ហើយបណ្ដោយឲ្យវាអណ្ដែតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកទាហានក៏កាត់ផ្ដាច់ ឲ្យសំប៉ានធ្លាក់ទៅក្នុងសមុទ្របាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកទាហានក៏កាត់ខ្សែឲ្យទូកធ្លាក់ទៅ អាល់គីតាប ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។ |
“រីឯចៅហ្វាយក៏សរសើរអ្នកគ្រប់គ្រងទុច្ចរិតនោះ ដោយសារគាត់បានប្រព្រឹត្តយ៉ាងឆ្លៀវឆ្លាត។ ដ្បិតកូនចៅនៃលោកីយ៍នេះឈ្លាសវៃក្នុងជំនាន់របស់គេ ជាងកូនចៅនៃពន្លឺទៅទៀត។
ព្រះអង្គក៏ធ្វើខ្សែតីដោយខ្សែ រួចដេញពួកគេគ្រប់គ្នាឲ្យចេញពីព្រះវិហារ ទាំងចៀម និងគោ ហើយបាចប្រាក់របស់ពួកអ្នកដូរលុយចោល ព្រមទាំងផ្កាប់តុទាំងនោះផង។
ប៉ូលប្រាប់មេទាហានលើមួយរយនាក់ និងពួកទាហានថា៖ “ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអស់លោកមិនអាចរួចជីវិតបានឡើយ”។
ពេលជិតភ្លឺ ប៉ូលជំរុញទាំងអស់គ្នាឲ្យហូបអាហារ ដោយនិយាយថា៖ “ថ្ងៃនេះជាថ្ងៃទីដប់បួនហើយ ដែលអ្នករាល់គ្នារង់ចាំរហូតដោយអត់អាហារ មិនបានហូបអ្វីសោះ។