ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ បុរសខ្វាក់ភ្នែកនោះទូលថា៖ “រ៉ាបូនី! សូមឲ្យខ្ញុំមើលឃើញវិញផង”។
កិច្ចការ 23:19 - ព្រះគម្ពីរខ្មែរសាកល មេបញ្ជាការបានដឹកដៃយុវជននោះ ចេញទៅដោយឡែក ហើយសួរថា៖ “តើមានរឿងអ្វីដែលត្រូវប្រាប់ខ្ញុំ?”។ Khmer Christian Bible មេបញ្ជាការក៏ដឹកដៃយុវជននោះទៅដាច់ពីគេ រួចសួរថា៖ «តើអ្នកមានដំណឹងអ្វីប្រាប់ខ្ញុំឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទ័ពធំក៏ដឹកដៃយុវជននោះ នាំទៅដោយឡែក សួរថា៖ «តើប្អូនមានរឿងអីចង់ប្រាប់ខ្ញុំ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេទ័ពធំក៏ចាប់ដៃវា នាំទៅដោយឡែក សួរថា ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ អាល់គីតាប លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ |
ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ បុរសខ្វាក់ភ្នែកនោះទូលថា៖ “រ៉ាបូនី! សូមឲ្យខ្ញុំមើលឃើញវិញផង”។
ព្រះយេស៊ូវទ្រង់ដឹកដៃបុរសខ្វាក់ភ្នែកនោះ នាំចេញទៅខាងក្រៅភូមិ។ នៅពេលស្ដោះទឹកព្រះឱស្ឋដាក់ភ្នែកទាំងពីររបស់បុរសនោះ និងដាក់ព្រះហស្តទាំងពីរលើគាត់ហើយ ព្រះអង្គក៏សួរគាត់ថា៖“តើអ្នកមើលឃើញអ្វីទេ?”។
បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ
ពួកគេក៏នាំប៉ូលយកទៅសភាអើរីយ៉ូសប៉ាគូស ហើយសួរគាត់ថា៖ “តើយើងអាចដឹងសេចក្ដីបង្រៀនថ្មីនេះ ដែលលោកកំពុងប្រកាស ថាជាសេចក្ដីបង្រៀនដូចម្ដេច បានឬទេ?
ដូច្នេះ មេទាហាននោះក៏នាំគាត់ទៅជួបមេបញ្ជាការ ហើយនិយាយថា៖ “ប៉ូលដែលជាអ្នកទោស បានហៅខ្ញុំ ហើយសុំខ្ញុំឲ្យនាំយុវជននេះមកជួបលោក ពីព្រោះគាត់មានរឿងមួយជម្រាបលោក”។
គាត់និយាយថា៖ “ពួកយូដាបានព្រមព្រៀងគ្នានឹងសុំលោកឲ្យនាំប៉ូលចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ដោយធ្វើដូចជាចង់សាកសួរអំពីរឿងគាត់ឲ្យរឹតតែច្បាស់ថែមទៀត។