“នៅគ្រានោះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ត្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួនចេញទៅទទួលកូនកំលោះ ។
កិច្ចការ 20:8 - ព្រះគម្ពីរខ្មែរសាកល រីឯនៅបន្ទប់ខាងលើដែលយើងជួបជុំគ្នា មានចង្កៀងជាច្រើន។ Khmer Christian Bible នៅបន្ទប់ជាន់ខាងលើដែលយើងជួបជុំគ្នានោះមានភ្លើងចង្កៀងជាច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅបន្ទប់ខាងលើ ជាកន្លែងដែលគេជួបជុំគ្នា មានចង្កៀងជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅបន្ទប់ខាងលើ ជាកន្លែងដែលគេប្រជុំ នោះមានចង្កៀងជាច្រើន អាល់គីតាប ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។ |
“នៅគ្រានោះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ត្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួនចេញទៅទទួលកូនកំលោះ ។
គាត់នឹងបង្ហាញបន្ទប់ធំមួយនៅជាន់ខាងលើដែលរៀបចំជាស្រេច ដល់ពួកអ្នក។ ចូររៀបចំនៅទីនោះចុះ”។
នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូនរបស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។
មានយុវជនម្នាក់ឈ្មោះអើទីកុស អង្គុយនៅមាត់បង្អួច ទាំងងងុយដេកយ៉ាងខ្លាំង។ ដោយសារប៉ូលនិយាយយ៉ាងយូរ គាត់បានលង់លក់ ហើយធ្លាក់ពីជាន់ទីបីទៅខាងក្រោម ពេលគេលើកគាត់ឡើង គាត់ស្លាប់បាត់ហើយ។