កិច្ចការ 12:16 - ព្រះគម្ពីរខ្មែរសាកល រីឯពេត្រុសនៅតែបន្តគោះទ្វារ។ ពេលបើកទ្វារឃើញគាត់ ពួកគេក៏ភ្ញាក់ផ្អើល។ Khmer Christian Bible រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារ ដូច្នេះពួកគេក៏បើកទ្វារ ហើយកាលបានឃើញគាត់ ពួកគេងឿងឆ្ងល់ណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពេត្រុសនៅតែគោះទ្វារ រួចពេលគេបើកទ្វារឃើញលោក គេក៏ស្រឡាំងកាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលថា៖ «ប្រហែលជាទេវតា*របស់លោកទេដឹង!»។ លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារឃើញ នោះគេមានសេចក្ដីស្រឡាំងកាំង អាល់គីតាប គេពោលថា៖ «ប្រហែលជាម៉ាឡាអ៊ីកាត់របស់គាត់ទេដឹង!»។ ពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញគាត់ គេងឿងឆ្ងល់យ៉ាងខ្លាំង។ |
ពួកគេនិយាយនឹងនាងថា៖ “នាងឆ្កួតហើយ!”។ ប៉ុន្តែនាងនៅតែអះអាងថាដូច្នេះមែន។ ដូច្នេះ ពួកគេក៏និយាយថា៖ “គឺទូតសួគ៌របស់គាត់ទេ”។
ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។