ខ្ញុំសម្លឹង ហើយសង្កេតមើលក្នុងនោះ ក៏ឃើញសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។
កិច្ចការ 11:7 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំឮសំឡេងមួយនិយាយនឹងខ្ញុំថា:‘ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយហូបចុះ!’។ Khmer Christian Bible ពេលនោះ ខ្ញុំបានឮសំឡេងមួយនិយាយមកខ្ញុំថា ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏ឮព្រះសូរសៀងមួយបន្លឺមកខ្ញុំថា៖ "ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថា: “ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំឮសំឡេងមានបន្ទូលមកខ្ញុំថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ អាល់គីតាប ខ្ញុំក៏បានឮសំឡេងបញ្ជាមកខ្ញុំថាៈ “ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។ |
ខ្ញុំសម្លឹង ហើយសង្កេតមើលក្នុងនោះ ក៏ឃើញសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។
“ប៉ុន្តែខ្ញុំទូលថា: ‘ទេ ព្រះអម្ចាស់! ដ្បិតអ្វីដែលមិនបរិសុទ្ធ និងសៅហ្មង មិនដែលចូលតាមមាត់របស់ទូលបង្គំឡើយ’។
ដ្បិតរបស់សព្វសារពើដែលព្រះបាននិម្មិតបង្កើតសុទ្ធតែល្អ ហើយប្រសិនបើទទួលយកដោយអរព្រះគុណ ក៏គ្មានអ្វីដែលត្រូវបោះចោលឡើយ