ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 10:21 - ព្រះគម្ពីរខ្មែរសាកល

ពេត្រុស​ក៏​ចុះទៅ​ជួប​បុរស​ទាំងនោះ ហើយ​និយាយថា​៖ “មើល៍! គឺ​ខ្ញុំ​នេះ​ហើយ​ដែល​អ្នករាល់គ្នា​កំពុង​តាមរក​។ តើ​មាន​ការ​អ្វី​បានជា​អ្នករាល់គ្នា​មក​ទីនេះ​?”។

សូមមើលជំពូក

Khmer Christian Bible

លោក​ពេត្រុស​ក៏​ចុះ​មក​ជួប​អ្នក​ទាំង​នោះ​ ហើយ​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់គ្នា​កំពុង​ស្វែងរក​ តើ​អ្នក​រាល់គ្នា​មក​នេះ​មាន​ការ​អ្វី?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ពេត្រុស​ក៏​ចុះ​ទៅ​ជួបបុរស​ទាំង​នោះ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​មក​មាន​ការ​អ្វី?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី

សូមមើលជំពូក

អាល់គីតាប

ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម និយាយ​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។

សូមមើលជំពូក



កិច្ចការ 10:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា​៖“តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក​?”។ បុរស​ខ្វាក់ភ្នែក​នោះ​ទូលថា​៖ “រ៉ាបូនី​! សូម​ឲ្យ​ខ្ញុំ​មើលឃើញ​វិញ​ផង”។


ចូរ​ក្រោកឡើង ចុះទៅក្រោម ហើយ​ចេញដំណើរ​ជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ចុះ ដ្បិត​យើង​បាន​ចាត់​ពួកគេ​ឲ្យមក”។


ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។


ហេតុនេះហើយបានជា​ខ្ញុំ​មក​ដោយ​ឥតប្រកែក​ឡើយ ពេល​ត្រូវបាន​អញ្ជើញមក​។ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​អ្នករាល់គ្នា​បាន​អញ្ជើញ​ខ្ញុំ​មក​សម្រាប់​ការ​អ្វី​?”។