ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 25

ប្រសាសន៍​របស់​លោក​ប៊ីល‌ដាដ៖ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស​សុច្ចរិតនៅ​ចំពោះ​ព្រះ​បាន?

1 នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា៖

2 «ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​នឹង​ព្រះ ព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ព្រះ‌អង្គ។

3 ឯ​ចំនួន​ពល​ទ័ព​ព្រះ‌អង្គ តើ​នឹង​រាប់​បាន​ឬ? តើ​មាន​អ្នក​ឯ​ណា​ដែល​ពន្លឺ​ព្រះ‌អង្គ មិន​រះ​ឡើង​បំភ្លឺ​ដល់​គេ​នោះ?

4 ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន? ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ?

5 សូម្បី​តែ​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ​ថ្លា នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ផង

6 ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ និង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ!»។

© 2016 United Bible Societies

Bible Society in Cambodia