ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 82 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 82

ពាក្យ​ទូល​អង្វរ​សុំយុត្តិធម៌
ទំនុក​របស់​លោក​អេសាភ។

1 ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖

2 «តើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ​ដោយ​អយុត្តិធម៌ ហើយ​យល់​មុខ​មនុស្ស​អាក្រក់ ដល់​កាល​ណាទៀត? –បង្អង់

3 ចូរ​រក​យុត្តិ​ធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រា ហើយ​គាំពារ​សិទ្ធិ​មនុស្ស​វេទនា និង​មនុស្ស​ទ័ល​ក្រ។

4 ចូរ​សង្គ្រោះ​មនុស្សទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ចូរ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់»។

5 គេ​មិន​ដឹង ក៏​មិន​យល់​អ្វី​ទាំង​អស់ គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹត អស់​ទាំង​គ្រឹះ​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក។

6 យើងបាន​ប្រាប់​ថា «អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត

7 ប៉ុន្តែ អ្នក​នឹងត្រូវ​ស្លាប់​ដូច​មនុស្ស​ធម្មតា ហើយ​នឹង​ត្រូវ​ដួល​ដូច​ជា​អ្នក​ធំ​ណា​មួយ​ដែរ»។

8 ឱ​ព្រះ​អើយ សូម​ក្រោក​ឡើង ជំនុំ‌ជម្រះ​ផែនដី​ទៅ ដ្បិត​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង នគរ​ទាំងអស់​ទុក​ជា​មត៌ក។

© 2016 United Bible Societies

Bible Society in Cambodia