ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 24

ទ្វារ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ

2 ដ្បិត​ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី​នៅ​លើ​សមុទ្រ ហើយ​បាន​តាំង​វា​យ៉ាង​មាំនៅ​លើ​ទន្លេ​នានា។

3 ៙ តើ​អ្នក​ណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌យេហូវ៉ា​បាន? តើ​អ្នក​ណា​អាច​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​បាន?

4 គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន ទៅ​តាម​សេចក្ដី​ភូត​ភរ ក៏​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។

5 អ្នក​នោះ​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ‌យេហូវ៉ា និង​សេចក្ដី​សុចរិត​ពី​ព្រះ ដ៏​ជួយ​សង្គ្រោះ​របស់​ខ្លួន។

6 អ្នក​ទាំងនេះ​ហើយ​ជា​ពួក​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ គឺ​អ្នក​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រ នៃ​ព្រះរបស់​លោក​យ៉ាកុប ។ -បង្អង់

7 ៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង! ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ងើបឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​យាង​ចូល​មក។

8 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចម្បាំង!

9 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង! ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ងើប​ឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​យាង​ចូល​មក!

10 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ ដ៏​មាន​សិរី‌ល្អ។ -បង្អង់

© 2016 United Bible Societies

Bible Society in Cambodia