ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 15

តើ​អ្នក​ណា​នឹង​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​បាន?
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុង ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ​បាន?

2 គឺ​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត។

3 ជា​អ្នក​ដែល​មិន​និយាយ​មួល​បង្កាច់​ដោយ​អណ្ដាត ហើយ​មិន​ធ្វើ​អាក្រក់​ដល់​មិត្ត​សម្លាញ់ ក៏​មិន​ហែក​កេរ្តិ៍​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។

4 ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ ទោះ​ជា​ត្រូវ​ខាត​បង់​ក៏​ដោយ។

5 ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះ ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស ឥត​ទោស​ដែរ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia