ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 142 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 142

ពាក្យ​អធិស្ឋាន​សុំ​ការ​រំដោះឲ្យ​រួច​ពី​ពួក​អ្នក​បៀត​បៀន
ទំនុក​របស់​ស្តេច​ដាវីឌ ក្នុង​គ្រា​ដែល​ស្ដេច​ស្ថិត​នៅ​ក្នុង​រអាង​ថ្ម ជា​ពាក្យ​អធិស្ឋាន។

1 ខ្ញុំ​ស្រែក​រក​ព្រះ‌យេហូវ៉ា​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា។

2 ខ្ញុំ​បង្ហូរ​ទំនួញ​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ ខ្ញុំ​ទូល​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌អង្គ។

3 កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន ព្រះ‌អង្គ​ជ្រាប​ពី​ផ្លូវ​របស់​ទូល‌បង្គំ តាម​ផ្លូវ​ច្រក​ដែល​ទូល‌បង្គំ​ដើរ គេ​បាន​បង្កប់​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ។

4 សូម​ទត​ទៅ​ខាង​ស្តាំ​មើល៍ ដ្បិត​គ្មាន​អ្នក​ណា​អើ​ពើ​នឹង​ទូល‌បង្គំ​ទេ ទូល‌បង្គំ​គ្មាន​ទី​ពឹង​ជ្រក គ្មាន​អ្នក​ណា​រវី​រវល់​នឹង​ព្រលឹង​ទូល‌បង្គំ​ឡើយ។

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់»។

6 សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ត្រូវអាប់ឱន​ណាស់​ហើយ! សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ទូល‌បង្គំ!

7 សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​គុកផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ! មនុស្ស​សុចរិត​នឹង​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រណី​ដល់​ទូល‌បង្គំ។

© 2016 United Bible Societies

Bible Society in Cambodia