អ្នកជឿនៅក្នុងចំណោមមនុស្សពាលទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។ 1 មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។ 2 ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។ 3 គ្រប់គ្នាបានវង្វេងចេញ ហើយគេត្រឡប់ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ។ 4 អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត តើគេគ្មានប្រាជ្ញាទេឬ? ជាអ្នកដែលស៊ីប្រជារាស្ត្ររបស់យើង ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវរកព្រះយេហូវ៉ាឡើយ។ 5 គេនឹងមានសេចក្ដីភិតភ័យជាខ្លាំង ដ្បិតព្រះគង់នៅជាមួយ ជំនាន់មនុស្សសុចរិត។ 6 អ្នករាល់គ្នាបានបង្អាប់គំនិតមនុស្សក្រីក្រ ប៉ុន្តែ ព្រះយេហូវ៉ាជាជម្រករបស់គេ។ 7 ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះយេហូវ៉ាប្រោស ឲ្យប្រជារាស្ត្រព្រះអង្គងើមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។ |
© 2016 United Bible Societies
Bible Society in Cambodia