ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។ 1 ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា? 2 តើទូលបង្គំត្រូវពិគ្រោះនៅក្នុងចិត្តដល់កាលណា ហើយមានចិត្តព្រួយវាល់ព្រឹក វាល់ល្ងាចដូច្នេះឬ? ខ្មាំងសត្រូវលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៀត? 3 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ ក្នុងសេចក្ដីស្លាប់ 4 ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរ ព្រោះតែទូលបង្គំបរាជ័យ។ 5 ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងព្រះហឫទ័យ សប្បុរសរបស់ព្រះអង្គ ចិត្តទូលបង្គំនឹងត្រេកអរ ព្រោះតែការសង្គ្រោះរបស់ព្រះអង្គ។ 6 ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាន ប្រោសប្រណីជាបរិបូរដល់ទូលបង្គំ។ |
© 2016 United Bible Societies
Bible Society in Cambodia