ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 12

ទូល​សូម​ជំនួយ​ក្នុង​គ្រា​អាក្រក់!
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​ប្រាំបី។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ជួយ​ផង! ដ្បិត​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​លោកដែរ។

2 គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។

3 ព្រះ‌យេហូវ៉ា​នឹង​កាត់​អស់​ទាំង​បបូរ​មាត់ បញ្ចើច​បញ្ចើ​ចេញ ព្រម​ទាំង​អណ្ដាត​ដែល​អួត​អាងយ៉ាងសម្បើម

4 ជា​អស់​អ្នក​ដែល​ពោល​ថា «ដោយ​សារ​អណ្ដាតរបស់​យើង យើង​នឹង​ឈ្នះ បបូរ​មាត់របស់​យើង ស្រេច​លើ​យើង តើ​អ្នក​ណា​ជា​ចៅ‌ហ្វាយ​លើ​យើង?»

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ឥឡូវ ព្រោះ​មាន​គេ​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ព្រោះ​តែ​សម្រែក​របស់​មនុស្ស​កម្សត់​ទុគ៌ត យើង​នឹង​ដាក់​ពួក‌គេ​ឲ្យ​នៅ​ទី​សុវត្ថិភាព ដែល​គេ​ដង្ហក់​រក​នោះ»។

6 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​បន្ទូល​ដ៏​សុទ្ធ​ស្អាត ដូច​ប្រាក់​ដែល​គេ​បន្សុទ្ធ​ក្នុង​ឡ​នៅ​លើ​ដី ហើយ​បាន​សម្រង់​អស់​ប្រាំពីរ​ដង។

7 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​ថែ​គេ ព្រះ‌អង្គ​នឹង​ការពារ​យើង ចាប់​តាំង​ពី​មនុស្ស​ជំនាន់នេះ​តរៀង​ទៅ។

8 កាល​ណា​មនុស្ស​លើក​តម្កើង សេចក្ដី​លាមក​អាក្រក់​ឡើង មនុស្ស​អាក្រក់​ដើរ​ក្រវែល​គ្រប់​កន្លែង។

© 2016 United Bible Societies

Bible Society in Cambodia