បន្ទូលនៃអុលឡោះផ្ដល់ជីវិត1 បន្ទូលរបស់អុលឡោះដែលផ្ដល់ជីវិត នៅកាលពីដើមដំបូងបង្អស់ យើងបានឮបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ 2 (ដ្បិតជីវិត អុលឡោះជាបិតា និងលេចមកឲ្យយើងឃើញ)។ 3 យើងសូមជូនដំណឹងអំពីបន្ទូលរបស់អុលឡោះដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់។ 4 យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ អុលឡោះជាពន្លឺ5 ដំណឹងដែលយើងបានឮពីអ៊ីសាអាល់ម៉ាហ្សៀស ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈ អុលឡោះជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងទ្រង់ទាល់តែសោះ។ 6 ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយទ្រង់ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្ដិតាមសេចក្ដីពិតទេ។ 7 ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។ អំពើបាប និងការអត់ទោស8 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ 9 ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះអុលឡោះដែលស្មោះស្ម័គ្រ និងសុចរិត ទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ 10 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា អុលឡោះកុហកទៅវិញ ហើយបន្ទូលរបស់ទ្រង់មិនស្ថិតនៅក្នុងខ្លួនយើងទេ។ |
© 2014 United Bible Societies, UK.
United Bible Societies