Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 1:2 - អាល់គីតាប

2 (ដ្បិត​ជីវិត អុលឡោះ‌ជាបិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 គឺ​ជីវិត​នេះហើយ ដែល​ត្រូវបាន​សម្ដែង​។ យើង​បាន​ឃើញ ហើយ​ធ្វើបន្ទាល់ ព្រមទាំង​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ជីវិតអស់កល្បជានិច្ច ដែល​ស្ថិតនៅ​ជាមួយ​ព្រះ​បិតា ហើយ​ត្រូវបាន​សម្ដែង​ដល់​យើង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដ្បិត​ជីវិត​នោះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ ដូច្នេះ​យើង​បាន​ឃើញ​ និង​ធ្វើ​បន្ទាល់​ ព្រម​ទាំង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះវរបិតា​ ហើយ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 (ដ្បិត​ជីវិត​នេះ​បាន​លេច​មក​ហើយ យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះ‌វរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ឃើញ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 (ដ្បិត​ជីវិត នេះ​បាន​លេច​មក​ឲ្យ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខីភាព និង​សូម​ជូន​ដំណឹង​មក​បងប្អូន អំពី​ជីវិត​អស់‌កល្ប​ជានិច្ចដែល​បែរ​ទៅ​រក ព្រះ‌បិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 (ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់​ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះវរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ)

សូមមើលជំពូក ចម្លង




១ យ៉ូហាន 1:2
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


បន្ទូល​នៃ​អុលឡោះ​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។


ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​វិនាស​អន្ដរាយ​ឡើយ ហើយ​គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​ជា​ដាច់​ខាត។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។


ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ​ដែរ ពី‌ព្រោះ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដើម​រៀង​មក។


ខ្ញុំ​បាន​ចេញ​ពី​អុលឡោះ​ជា​បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​អុលឡោះ​ជា​បិតា​វិញ»។


រីឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច​នោះ គឺ​ឲ្យ​គេ​ស្គាល់​អុលឡោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ទ្រង់​ចាត់​ឲ្យ​មក។


ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ខ្ញុំ​ឲ្យ​មាន​សិរី‌រុង‌រឿង​នៅ​ជិត​ទ្រង់ គឺ​សិរី‌រុង‌រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ជិត​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។


សិស្ស​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខី‌ភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ សិស្ស​នេះ​ដឹង​ថា​គាត់​នោះ​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដែរ។


តាំង​ពី​អ៊ីសា​បាន​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​អ៊ីសា​សំដែង​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ។


ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា​ឡើយ គឺ​មាន​តែ​បុត្រា​មនុស្សប៉ុណ្ណោះ ដែល​បាន​ចុះ​ពី​សូរ៉កា​មក។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​អុលឡោះ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​អុលឡោះ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។


ខ្ញុំ​និយាយ​តែ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​បិតា​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។


គឺ​ចាប់​តាំង​ពី​គ្រា​ដែល​យ៉ះយ៉ា​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ៊ីសា រហូត​ដល់​ពេល​អុលឡោះ​លើក​យក​អ៊ីសា​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​អ៊ីសា​រស់​ឡើង​វិញ»។


ដល់​អស់​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស​ជា​មុន​ឲ្យ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​អ៊ីសា ក្រោយ​ពេល​គាត់​បាន​រស់​ឡើង​វិញ។ អុលឡោះ​ពុំ​បាន​ឲ្យ​អ៊ីសា​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។


អុលឡោះ​បាន​ប្រោស​អ៊ីសា​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។


បង​ប្អូន​បាន​ឲ្យ​គេ​សម្លាប់​ម្ចាស់​នៃ​ជីវិត ប៉ុន្ដែ អុលឡោះ​បាន​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។


យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​អុលឡោះ​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ទ្រង់​ក៏​ជា​សាក្សី​ដែរ»។


ការ​អ្វី​ដែល​ហ៊ូកុំ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ហ៊ូកុំ​នោះ​ទៅ​ជា​អស់​ឫទ្ធិ អុលឡោះ​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប អុលឡោះ​បាន​ចាត់​បុត្រា​នៃ​ទ្រង់ ឲ្យ​មក​មាន​និស្ស័យ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស​ដែល។


ប៉ុន្ដែ លុះ​ដល់​ពេល​កំណត់​ហើយ អុលឡោះ​ក៏​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ដ្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​ហ៊ូកុំ​ផង


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


ឥឡូវ​នេះ អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ស្គាល់ ចិត្ត​ប្រណី‌សន្ដោស​របស់​ទ្រង់ ដោយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជា​អ្នក‌សង្គ្រោះ​របស់​យើង​មក​ក្នុង​លោក​នេះ។ អាល់ម៉ា‌ហ្សៀស​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ។


អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​អុលឡោះ​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ទ្រង់​មិន​កុហក​ទេ។


ចំពោះ​អះលី‌ជំអះ​ដែល​នៅ​ក្នុង​ចំណោម​បង​ប្អូន ក្នុង​នាម​ខ្ញុំ​ជា​អះលី‌ជំអះ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស និង​ជា​អ្នក​រួម​ទទួល​សិរី‌រុង‌រឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថាៈ


បន្ទូល​របស់​អុលឡោះ​ដែល​ផ្ដល់​ជីវិត នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់


រីឯ​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ទ្រង់​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​យើង។


អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា អ៊ីសា​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​គាត់​ទាល់​តែ​សោះ។


អ្នក​ណា​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​អ៊ីព្លេស ដ្បិត​អ៊ីព្លេស​បាន​ប្រព្រឹត្ដ​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ បុត្រា​របស់​អុលឡោះ​បាន​មក ដើម្បី​រំលាយ​កិច្ចការ​របស់​អ៊ីព្លេស។


រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា អុលឡោះ‌ជាបិតា​បាន​ចាត់​បុត្រា​នៃ​ទ្រង់​ឲ្យ​មក​សង្គ្រោះ​មនុស្ស​លោក។


បង​ប្អូន​អាច​ស្គាល់​រស​របស់​អុលឡោះ​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណាប្រកាសជំនឿ​ថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​រស‌អុលឡោះ​មក​ពី​អុលឡោះ​មែន


រីឯ​សក្ខី‌ភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​អុលឡោះ​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​បុត្រា​របស់​ទ្រង់។


ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​នាម​បុត្រា​របស់​អុលឡោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ហើយ។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម