និមិត្តហេតុអស្ចារ្យអំពីខ្សែរង្វាស់1 ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ 2 ខ្ញុំសួរបុរសនោះថា អ្នកអញ្ជើញទៅណា។ គាត់តបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ 3 ពេលនោះ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានម៉ាឡាអ៊ីកាត់មួយនាក់ទៀតមកជួប 4 ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។ 5 រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ អុលឡោះហៅអ្នកជាប់ជាឈ្លើយត្រឡប់មកវិញ6 «យើងបានកំចាត់កំចាយអ្នករាល់គ្នា ទៅតាមទិសទាំងបួន! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់ រត់ចាកចេញពីស្រុកខាងជើងមក! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 7 ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ ក្នុងស្រុកបាប៊ីឡូនអើយ ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។ 8 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។ 9 យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ ពួកគេនឹងក្លាយទៅជាឈ្លើយ នៃពួកទាសកររបស់ខ្លួន» ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ពិតជាបានចាត់ខ្ញុំឲ្យមកមែន។ 10 «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 11 «នៅថ្ងៃនោះ ប្រជាជាតិជាច្រើន នឹងជំពាក់ចិត្តលើយើង ជាអុលឡោះតាអាឡា ហើយធ្វើជាប្រជារាស្ត្ររបស់យើង តែយើងនឹងស្ថិតនៅជាមួយអ្នក»។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នក។ 12 អុលឡោះតាអាឡានឹងយកស្រុកយូដា ធ្វើជាទឹកដីរបស់ទ្រង់ផ្ទាល់ ក្នុងទឹកដីដ៏វិសុទ្ធ ទ្រង់នឹងជ្រើសរើសក្រុងយេរូសាឡឹម ដូចពីមុន។ 13 សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ ចំពោះអុលឡោះតាអាឡា ដ្បិតទ្រង់ក្រោកឡើង ហើយចេញពី ដំណាក់ដ៏វិសុទ្ធរបស់ទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies