សាការី 2:10 - អាល់គីតាប10 «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 “កូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងដោយអំណរ ហើយអរសប្បាយឡើង ដ្បិតមើល៍! យើងនឹងមកស្ថិតនៅក្នុងចំណោមអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិត មើល៍! យើងមក ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា សូមមើលជំពូក |
ពួកគេត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូន ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ ដែលអុលឡោះតាអាឡាប្រទានឲ្យ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ហ្វូងចៀម និងហ្វូងគោ។ ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន ដែលមានទឹកស្រោចស្រព ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់ ក៏មកជាមួយដែរ។