ទឹកដីរបស់កុលសម្ព័ន្ធយូដា1 ទឹកដីដែលជាចំណែករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំប្រទល់ស្រុកអេដុម ដែលមានវាលរហោស្ថានស៊ីន នៅខាងត្បូងបំផុត។ 2 ព្រំប្រទល់ខាងត្បូងនេះ លាតសន្ធឹង ចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោស្ថានណេកិប 3 រហូតទៅដល់ខាងត្បូងផ្លូវដែលឆ្លងកាត់ច្រកភ្នំអាក្រាប៊ីម និងវាលរហោស្ថានស៊ីន ហើយឡើងទៅដល់ខាងត្បូងស្រុកកាដេស-បារនា រួចបន្តទៅដល់ហេតស្រូន ឡើងទៅដល់អាដា និងបត់ទៅការកា។ 4 ទឹកដីនោះលាតសន្ធឹងបន្តទៅទៀត ចាប់ពីអាសម៉ូន រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់កុលសម្ព័ន្ធយូដា។ 5 រីឯព្រំប្រទល់ខាងកើតវិញ លាតសន្ធឹងចាប់តាំងពីសមុទ្រអំបិល រហូតដល់ចុងទន្លេយ័រដាន់។ ព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់តាំងពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់ 6 ឡើងរហូតទៅដល់បេត-ហុកឡា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។ 7 ព្រំប្រទល់នេះក៏ឡើងទៅដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីលកាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូមីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំប្រទល់នេះ ឡើងទៅជិតប្រភពទឹកអេន-សេម៉េស ហើយទៅដល់អេន-រ៉ូកែល 8 រួចឡើងទៅដល់ជ្រលងភ្នំបេនហ៊ីនុម ដែលនៅជំរាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផែម។ 9 ព្រំប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគារយ៉ាត-យារីម។ 10 ពីបាឡាព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជំរាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេម៉េស ដោយកាត់តាមធីមណា 11 រួចទៅដល់ខាងជើងជំរាលភ្នំអេក្រូន បត់ទៅរកស៊ីក្រូន កាត់តាមភ្នំបាឡា រហូតទៅដល់យ៉ាប់នាល និងសមុទ្រមេឌីទែរ៉ាណេ។ 12 រីឯព្រំប្រទល់ខាងលិច គឺសមុទ្រមេឌីទែរ៉ាណេ និងតំបន់ឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់កូនចៅយូដា តាមអំបូររបស់គេ។ លោកកាលែបវាយយកក្រុងហេប្រូន និងក្រុងដេបៀរ13 រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនគាត់ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបានបង្គាប់មកយ៉ូស្វេ។ ទឹកដីនោះ គឺក្រុងហេប្រូនដែលពីដើមមានឈ្មោះថា គារយ៉ាត-អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។ 14 លោកកាលែបបានដណ្តើមយកទឹកដីនោះ ពីពូជពង្សទាំងបីរបស់លោកអណាក់ គឺអំបូរសេសាយ អំបូរអហ៊ីម៉ាន់ និងអំបូរតាលម៉ាយ។ 15 បន្ទាប់មក គាត់បានឡើងពីទីនោះ ទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះ មានឈ្មោះថាគារយ៉ាត-សេភើរ។ 16 លោកកាលែបនិយាយថា៖ «អ្នកណាវាយយកក្រុងគារយ៉ាត-សេភើរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ 17 លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោកឲ្យគាត់ធ្វើជាប្រពន្ធ។ 18 កាលនាងបានចូលមករួមរស់ជាមួយលោកអូធ្នាលជាប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។ 19 នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូន នៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះសូមចែកអណ្តូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្តូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។ ស្រុកភូមិរបស់កុលសម្ព័ន្ធយូដា20 ទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេមានដូចតទៅ: 21 ក្រុងនានាដែលស្ថិតនៅចុងខាងត្បូង នៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ 22 គីណា ឌីម៉ូណា អាដាដា 23 កេដែស ហាសោរ អ៊ីថ្នាន 24 ស៊ីភ តេលែម បេអាឡូត 25 ហាសោរ-ហាដាថា កេរីយ៉ូត-ហេតស្រូន (គឺហាសោរ) 26 អាម៉ាម សេម៉ា ម៉ូឡាដា 27 ហាត់សារ-កាដដា ហេសម៉ូន បេតផាលែត 28 ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ុតយ៉ា 29 បាឡា អ៊ីយ៉ីម អាត់សែម 30 អែលថូឡាត កេសៀល ហោម៉ា 31 ស៊ីគឡាក់ មាដម៉ាណា សាន-សាណា 32 ល្បាអូត ស៊ីលហ៊ីម អាយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 33 រីឯក្រុងទាំងឡាយដែលស្ថិតនៅតាមតំបន់វាលទំនាប មាន: អែសថោល សូរ៉ាស់ អាសណា 34 សាណូអា អេន-កានីម តាពួរ អេណាម 35 យ៉ារមូត អាឌូឡាំ សូគរ អាសេកា 36 ស្អារ៉ែម អាឌី ថែម កេដេរ៉ា និងក្តេរ៉ូថែម គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 37 បន្ទាប់មក មាន: សេណាន ហាដាសា មីគដាល-កាដ 38 ឌីលាន មីសប៉ា យ៉ុគធាល 39 ឡាគីស បូសកាត់ អេក្លូន 40 កាបូន ឡាម៉ាស គីតលីស 41 កេដេរ៉ូត បេតដាកូន ណាអាម៉ា និងម៉ាកេដា គឺមានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 42 បន្ទាប់មក មាន: លីបណា អេធើរ អាសាន 43 យីបថា អាសណា នេស៊ីប 44 កៃឡា អាកស៊ីប និងម៉ារីសា គឺមានទាំងអស់ប្រាំបួនក្រុង និងភូមិដែលនៅជុំវិញ។ 45 បន្ទាប់មក មាន: ក្រុងអេក្រូន និងស្រុកភូមិនៅជុំវិញ 46 ព្រមទាំងក្រុង និងភូមិទាំងប៉ុន្មាននៅជុំវិញក្រុងអាសដូឌផង គឺចាប់ពីក្រុងអេក្រូន រហូតដល់សមុទ្រមេឌីទែរ៉ាណេ 47 ក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញ ក្រុងកាសា និងស្រុកភូមិនៅជុំវិញ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប និងឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ 48 រីឯក្រុងទាំងឡាយ ដែលស្ថិតនៅតាមតំបន់ភ្នំ មាន: សាមៀរ យ៉ាតទៀរ សូគរ 49 ដាណា គារយ៉ាត សានណា (គឺដេបៀរ) 50 អាណាប អែសធេម៉ូរ អានីម 51 កូសែន ហូឡូន និងគីឡោ គឺមានទាំងអស់ដប់មួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 52 បន្ទាប់មក មាន: អារ៉ាប ឌូម៉ា អែសអៀន 53 យ៉ានិម បេត-តាពូអា អាផេកា 54 ហិមកា គារយ៉ាត-អើបា (គឺហេប្រូន) និងស៊ីអោរ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 55 បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា 56 យេសរាល យ៉ុកឌាម សាណូអា 57 កាអ៊ីន គីបៀរ និងធីមណា គឺមានទាំងអស់ដប់ក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 58 បន្ទាប់មក មាន: ហាល់ហ៊ូល បេតសើរ កេដោរ 59 ម៉ារ៉ាត បេតអាណូត និងអែលទិកុន គឺមានទាំងអស់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 60 បន្ទាប់មក មាន: គារយ៉ាត-បាល (គឺគៀរីយ៉ាត-យារីម) និងរ៉ាបាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។ 61 រីឯក្រុងទាំងឡាយ ដែលស្ថិតនៅវាលរហោស្ថានមាន: បេតអារ៉ាបា មីតឌីន សេកាកា 62 នីបសាន អៀហា មេឡាក់ និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។ 63 កូនចៅយូដាពុំអាចបណ្តេញជនជាតិយេប៊ូសដែលរស់នៅក្រុងយេរូសាឡឹមចេញបានឡើយ។ ហេតុនេះ ជនជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដា នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។ |
© 2014 United Bible Societies, UK.
United Bible Societies