ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 93 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 93

អុលឡោះ‌តាអាឡា​ជា​ស្តេច

1 អុលឡោះ‌តាអាឡា​ជា​ស្តេច ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង​ អុលឡោះ‌តាអាឡា​ប្រកប​ទៅ​ដោយ​អំណាច ដូច្នេះ ផែនដី​នឹង​បាន​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។

2 បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​មាំ តាំង​ពី​ដើម​រៀង​មក ទ្រង់​នៅ​អស់‌កល្ប តាំង​ពី​អស់‌កល្ប​ជា‌និច្ច។

3 ឱ​អុលឡោះ‌តាអាឡា​អើយ មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹក‌គគ្រេង។

4 ក៏​ប៉ុន្តែ នៅ​សូរ៉កា អុលឡោះ‌តាអាឡា​គ្រង​រាជ្យ​យ៉ាង​រុង‌រឿង​ឧត្ដុង្គ‌ឧត្ដម ទ្រង់​មាន​អំណាច​ខ្លាំង ជាង​សំឡេង​មហា‌សាគរ ទ្រង់​មាន​បារមី​ខ្លាំង​ជាង រលក​សមុទ្រ​ទៅ​ទៀត។

5 ឱ​អុលឡោះ‌តាអាឡា​អើយ ហ៊ូកុំ​ របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ដំណាក់​របស់​ទ្រង់​ជា​កន្លែង​ដ៏‌វិសុទ្ធ អស់‌កល្ប​ត​រៀង​ទៅ។

© 2014 United Bible Societies, UK.

United Bible Societies