ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 66 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 66

អុលឡោះ​បាន​រំដោះ​យើង
គីតាបសាបូរ។

1 ប្រជា‌ជន​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស ជូន​អុលឡោះ​!

2 ចូរ​ច្រៀង គីតាបសាបូរ ជូន​សិរី‌រុង‌រឿង​នាម​ទ្រង់ ចូរ​នាំ​គ្នា​សរសើរ លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់!


គីតាបសាបូរ

3 ចូរ​ជម្រាប​ទ្រង់​ថា: អុលឡោះ​អើយ ស្នា‌ដៃ​របស់​ទ្រង់ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​អំណាច​ដ៏​ធំ‌ធេង​របស់​ទ្រង់។

4 មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ទ្រង់ គេ​ច្រៀង គីតាបសាបូរ​ជូន​នាម​ទ្រង់។ - សម្រាក


គីតាបសាបូរ​ជូន​នាម​ទ្រង់។

5 ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា‌ដៃ របស់​អុលឡោះ​! កិច្ចការ​ដែល​ទ្រង់​ធ្វើ​ចំពោះ​មនុស្ស​លោក គួរ​ឲ្យ​សរសើរ​ណាស់។

6 ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង ទៅ​ជា​ដី​គោក ដើម្បី​ឲ្យ​ប្រជា‌ជន​ដើរ​ឆ្លង។ ដោយ​ទ្រង់​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះ យើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7 ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយ ដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរ អាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក

8 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ទ្រង់!

9 ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជីវិត ហើយ​ទ្រង់​មិន​បណ្ដោយ ឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។

10 ឱ​អុលឡោះ​អើយ! ទ្រង់​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំ ទ្រង់​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។

11 ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​នឹង​ទុក្ខ​លំបាក ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។

12 ទ្រង់​បណ្ដោយ​ឲ្យ​សត្រូវ បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក ប៉ុន្តែ ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួច ហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំ បាន​សម្បូណ៌​ហូរ‌ហៀរ។

13 ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់ ទាំង​នាំ​គូរបាន​ដុត​យក​មក​ជូន​ទ្រង់ ដូច​ខ្ញុំ​បាន​សន្យា

14 គឺ​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ បាន​ជម្រាប​ទ្រង់ នៅ​ពេល​មាន​អាសន្ន។

15 ខ្ញុំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ជូន​ជា​ជំនូន ហើយ​ក្លិន​នៃ​គូរបាន​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ទ្រង់។ - សម្រាក

16 អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច អុលឡោះ​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ខ្ញុំ។

17 ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ទ្រង់ ទាំង​ពោល​ពាក្យ​លើក​តម្កើង​ទ្រង់​ទៀត​ផង

18 ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត អុលឡោះ‌តាអាឡា​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ

19 ក៏​ប៉ុន្តែ អុលឡោះ​ស្ដាប់​ពាក្យ​ខ្ញុំ ទ្រង់​យក​ចិត្ត​ទុក​ដាក់ នឹង​សំរែក​ទូរអា‌អង្វរ​របស់​ខ្ញុំ

20 សូម​លើក​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​ពុំ​បាន បដិសេធ​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ​ទេ ហើយ​ទ្រង់​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ជា‌និច្ច!។

© 2014 United Bible Societies, UK.

United Bible Societies