ខ្ញុំចូលចិត្តរស់នៅក្នុងដំណាក់របស់អុលឡោះទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។ ទំនុករបស់ណាពីទត។ 1 អុលឡោះអើយ! សូមទ្រង់ស្តាប់សំរែក សូមអង្វររបស់ខ្ញុំ សូមយកចិត្តទុកដាក់ នឹងពាក្យទូរអារបស់ខ្ញុំផង!។ 2 ពេលខ្ញុំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ខ្ញុំស្រែករកទ្រង់ សូមដឹកនាំខ្ញុំទៅកាន់ថ្មដា ដែលខ្ញុំមិនអាចទៅដល់ដោយខ្លួនឯង!។ 3 ទ្រង់ជាទីជំរករបស់ខ្ញុំ និងជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។ 4 ខ្ញុំចង់រស់នៅក្នុងជំរំសក្ការៈ របស់ទ្រង់រហូតតទៅ ខ្ញុំនឹងជ្រកកោនក្រោមម្លប់ អំណាចរបស់ទ្រង់។ - សម្រាក 5 ឱអុលឡោះអើយ ទ្រង់តែងតែស្តាប់ ពាក្យអង្វររបស់ខ្ញុំជានិច្ច ទ្រង់ប្រទានមកខ្ញុំនូវមត៌ក ដែលទ្រង់បម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចនាមទ្រង់។ 6 សូមប្រទានឲ្យស្តេច មានអាយុយឺនយូរ សូមឲ្យអាយុរបស់ស្តេច ស្ថិតនៅជាច្រើនតំណតរៀងទៅ! 7 សូមឲ្យស្តេចបានគ្រងរាជ្យ នៅចំពោះអុលឡោះរហូតតទៅ! អុលឡោះតាអាឡាអើយ សូមថែរក្សាស្តេច ដោយចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្ររបស់ទ្រង់! 8 ខ្ញុំនឹងច្រៀង គីតាបសាបូរសរសើរ នាមទ្រង់ជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ស្របតាមពាក្យដែលខ្ញុំ បានសន្យាចំពោះទ្រង់!។ |
© 2014 United Bible Societies, UK.
United Bible Societies