ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 43 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 43

1 ឱ​អុលឡោះ​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង សូម​កាន់​ក្តី​ខ្ញុំ​តទល់​នឹង​មនុស្ស​ទមិឡ! សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។

2 អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ការពារ​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?

3 សូម​ប្រទាន​ពន្លឺ និង​សេចក្ដី​ពិត​របស់​ទ្រង់ មក​ដឹក​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដ៏‌វិសុទ្ធ* របស់​ទ្រង់ ទៅ​កាន់​ដំណាក់​របស់​ទ្រង់!

4 ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!

5 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ទ្រង់​ត​ទៅ​មុខ​ទៀត ទ្រង់​សង្គ្រោះ​ខ្ញុំ ហើយ​ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ​ ។

© 2014 United Bible Societies, UK.

United Bible Societies