ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 23 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 23

អុលឡោះ‌តាអាឡា​ជា​អ្នក​គង្វាល ខ្ញុំ
គីតាបសាបូរ​របស់​ណាពី​ទត។

1 អុលឡោះ‌តាអាឡា​ជា​អ្នក​គង្វាល ខ្ញុំ​ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។

2 ទ្រង់​ឲ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី ទ្រង់​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់ នៅ​ក្បែរ​មាត់​ទឹក​ ។

3 ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​កិត្តិនាម​របស់​ទ្រង់។

4 ទោះ​បី​ខ្ញុំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់​ ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ទ្រង់​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ការពារ និង​រក្សា​ខ្ញុំ​ជា‌និច្ច​ ។

5 ទ្រង់​រៀបចំ​ពិធី​ជប់‌លៀង​ឲ្យ​ខ្ញុំ នៅ​មុខ​បច្ចា‌មិត្ត​របស់​ខ្ញុំ ទ្រង់​បាន​ចាក់​ប្រេង​លើ​ខ្ញុំ ដើម្បី​លើក​កិត្តិយស​ខ្ញុំ ហើយ​ទ្រង់​បាន​បំពេញ​ពែង ខ្ញុំ​យ៉ាង​ហូរ‌ហៀរ។

6 ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា ទ្រង់​នឹង​ប្រទាន​សុភ‌មង្គល​ឲ្យ​ខ្ញុំ ហើយ​ទ្រង់​ប្រណី​សន្ដោស​ខ្ញុំ យ៉ាង​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់ មក​ក្នុង​ដំណាក់​របស់​អុលឡោះ‌តាអាឡា​ជា‌និច្ច។

© 2014 United Bible Societies, UK.

United Bible Societies