ពាក្យសូមអង្វរសុំជ័យជំនះទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 សូមអុលឡោះតាអាឡាឆ្លើយតបនឹងស្តេច នៅថ្ងៃដែលស្ដេចមានអាសន្ន សូមនាមអុលឡោះជាម្ចាស់របស់យ៉ាកកូប ការពារស្តេច!។ 2 សូមទ្រង់ជួយស្តេច ពីម៉ាស្ជិទរបស់ទ្រង់ សូមទ្រង់គាំទ្រស្តេចពីភ្នំស៊ីយ៉ូន!។ 3 សូមឲ្យទ្រង់នឹកឃើញជំនូន ទាំងប៉ុន្មានរបស់ស្តេច ហើយសូមឲ្យទ្រង់ពេញចិត្ត នឹងគូរបានដែលស្ដេចយកមកជូន!។ - សម្រាក 4 សូមទ្រង់ប្រទាននូវអ្វីៗមកស្តេច តាមតែស្តេចប្រាថ្នា និងធ្វើឲ្យគម្រោងការ របស់ស្តេចបានសម្រេចទាំងអស់!។ 5 យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជំនះ យើងនឹងលើកទង់ជ័យឡើង ក្នុងនាមអុលឡោះជាម្ចាស់របស់យើង។ សូមអុលឡោះតាអាឡាសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលស្តេចទូរអាសូម។ 6 ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា អុលឡោះតាអាឡាសង្គ្រោះ ស្តេចដែលទ្រង់បានចាក់ប្រេងតែងតាំង ទ្រង់ឆ្លើយតបនឹងស្តេច ពីទីសក្ការៈរបស់ទ្រង់នៅសូរ៉កា គឺទ្រង់ប្រទានឲ្យស្តេចមានជ័យជំនះ ដោយសារអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ ។ 7 អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើនាមអុលឡោះតាអាឡា ជាម្ចាស់របស់យើង។ 8 អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ 9 អុលឡោះតាអាឡាជាម្ចាស់អើយ សូមសង្គ្រោះស្តេចផង! ពេលយើងខ្ញុំអង្វររកទ្រង់ សូមឆ្លើយតបមកយើងខ្ញុំវិញផង! |
© 2014 United Bible Societies, UK.
United Bible Societies