ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងអុលឡោះ!1 ចូរសរសើរតម្កើងអុលឡោះ! ចូរសរសើរតម្កើង អុលឡោះនៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងទ្រង់នៅក្នុងលំហអាកាស ដែលជាដំណាក់ដ៏រឹងមាំរបស់ទ្រង់! 2 ចូរសរសើរតម្កើងទ្រង់ ចំពោះស្នាដៃដ៏អស្ចារ្យរបស់ទ្រង់! ចូរសរសើរតម្កើងទ្រង់ ដ្បិតទ្រង់ប្រសើរឧត្ដុង្គឧត្ដមបំផុត! 3 ចូរសរសើរតម្កើងទ្រង់ដោយសំឡេងត្រែ ចូរសរសើរតម្កើងទ្រង់ ដោយដេញចាប៉ី និងដេញពិណ! 4 ចូរសរសើរតម្កើងទ្រង់ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងទ្រង់ ដោយវាយឃឹម និងផ្លុំខ្លុយ! 5 ចូរសរសើរតម្កើងទ្រង់ ដោយវាយស្គរយ៉ាងពីរោះ! ចូរសរសើរតម្កើងទ្រង់ ដោយវាយស្គរឲ្យលាន់ឮរំពង! 6 ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងអុលឡោះតាអាឡា! ចូរសរសើរតម្កើងអុលឡោះ! |
© 2014 United Bible Societies, UK.
United Bible Societies