ខ្ញុំទន្ទឹងរង់ចាំទ្រង់បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 ឱអុលឡោះតាអាឡាដែលនៅ សូរ៉កាអើយ ខ្ញុំងើបមុខឡើងសម្លឹងទៅរកទ្រង់។ 2 យើងខ្ញុំក៏សម្លឹងមើលអុលឡោះតាអាឡា ជាម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំទ្រង់ប្រណីសន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី របស់ខ្លួនយ៉ាងនោះដែរ។ 3 ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រណីសន្ដោសយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។ 4 យើងខ្ញុំពុំអាចទ្រាំទ្រ នឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់ បានទៀតឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies