សូមអុលឡោះប្រទានសន្តិភាពមកក្រុងយេរូសាឡឹមបទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ ទំនុករបស់ណាពីទត។ 1 ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅដំណាក់របស់អុលឡោះតាអាឡា!។ 2 ក្រុងយេរូសាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ របស់អ្នកហើយ! 3 យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ 4 កុលសម្ព័ន្ធនានារបស់អុលឡោះតាអាឡា នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងនាមអុលឡោះតាអាឡា តាមហ៊ូកុំរបស់ជនជាតិអ៊ីស្រអែល។ 5 នៅទីនេះក៏មានបល្ល័ង្កនៃរាជវង្ស របស់ស្ដេចទត ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។ 6 ចូរនាំគ្នាទូរអាសូមអុលឡោះតាអាឡាប្រទានសន្តិភាព មកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត! 7 សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្ដីសុខ សូមឲ្យវិមាននានានៅក្នុងក្រុង បានសុខក្សេមក្សាន្ត។ 8 ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹម បានប្រកបដោយសេចក្ដីសុខសាន្ត! 9 ដោយយល់ដល់ដំណាក់ របស់អុលឡោះតាអាឡាជាម្ចាស់នៃយើង ខ្ញុំទូរអាសូមឲ្យអ្នកបានប្រកបដោយសុភមង្គល! |
© 2014 United Bible Societies, UK.
United Bible Societies