អុលឡោះលើកមនុស្សទន់ខ្សោយឡើង1 ចូរសរសើរតម្កើងអុលឡោះតាអាឡា! អ្នកបម្រើរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! ចូរនាំគ្នាសរសើរតម្កើងនាមអុលឡោះតាអាឡា! 2 ចូរលើកតម្កើងនាមអុលឡោះតាអាឡា តាំងពីពេលនេះរហូតតទៅ! 3 តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងនាមរបស់អុលឡោះតាអាឡា! 4 អុលឡោះតាអាឡានៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ទ្រង់ខ្ពស់ជាង ផ្ទៃមេឃទៅទៀត។ 5 តើមាននរណាអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ជាម្ចាស់របស់យើងបាន? ទ្រង់នៅលើស្ថានដ៏ខ្ពស់បំផុត 6 ទ្រង់មើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមទ្រង់។ 7 ទ្រង់លើកមនុស្សទន់ខ្សោយឡើងពីធូលីដី ទ្រង់លើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ 8 ដើម្បីឲ្យគេកាន់កាប់អំណាច រួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម ប្រជារាស្ត្ររបស់ទ្រង់។ 9 ទ្រង់ប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ ចូរសរសើរតម្កើងអុលឡោះ! |
© 2014 United Bible Societies, UK.
United Bible Societies