ពាក្យសន្យារបស់ស្តេចគីតាបសាបូររបស់ណាពីទត។ 1 ខ្ញុំនឹងច្រៀងរៀបរាប់អំពី ចិត្តមេត្តាករុណា និងយុត្តិធម៌ អុលឡោះតាអាឡាអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។ គីតាបសាបូរជូនទ្រង់។ 2 ខ្ញុំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបទ្រង់ មករកខ្ញុំ? ខ្ញុំនឹងរស់នៅក្នុងគ្រួសាររបស់ខ្ញុំ ដោយកាន់ចិត្តទៀងត្រង់។ 3 ខ្ញុំមិនពេញចិត្តនឹងអំពើអាក្រក់ ណាមួយជាដាច់ខាត ខ្ញុំមិនចូលចិត្តនឹងអាកប្បកិរិយា របស់អស់អ្នកដែលក្បត់ទ្រង់ឡើយ គឺខ្ញុំមិនចង់ជាប់ពាក់ព័ន្ធ នឹងអាកប្បកិរិយាបែបនេះទេ។ 4 ខ្ញុំមិនទុកឲ្យមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតខ្ញុំបានឡើយ ហើយខ្ញុំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។ 5 ខ្ញុំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ខ្ញុំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយឫកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។ 6 ខ្ញុំនឹងស្វែងរកអស់អ្នកដែលមានចិត្ត ស្មោះត្រង់នៅក្នុងស្រុក ដើម្បីរស់នៅជាមួយខ្ញុំ ហើយនរណាដើរតាមមាគ៌ាទៀងត្រង់ ខ្ញុំនឹងឲ្យគេធ្វើជាជំនិតរបស់ខ្ញុំ។ 7 រីឯមនុស្សបោកប្រាស់វិញ ខ្ញុំមិនអនុញ្ញាត ឲ្យរស់នៅក្នុងផ្ទះខ្ញុំឡើយ ហើយអ្នកនិយាយកុហក ក៏មិនអាចនៅជិតខ្ញុំបានដែរ។ 8 រាល់ព្រឹក ខ្ញុំបំបិទមាត់មនុស្សអាក្រក់ ទាំងប៉ុន្មាននៅក្នុងស្រុក ខ្ញុំដកពួកទុច្ចរិត ចេញពីទីក្រុងរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies